មន្ត្រីប៉ូលិស១៩នាក់រងរបួសក្នុងការប្រទូស្ដរាយរវាងហ្វេន Roma និង Feyenoord
មន្ត្រីប៉ូលីស១៩នាក់បានរងរបួស ខណៈអ្នកគាំទ្របានប៉ះទង្គិចគ្នាមុនវគ្គផ្តាច់ព្រ័ត្រ Europa Conference League រវាងក្រុមអ៊ីតាលី Roma ប្រកួតជាមួយក្រុមហូឡង់ Feyenoord ក្នុងរដ្ឋធានី Tirana ប្រទេសអាល់បានី នៅថ្ងៃពុធ ទី២៥ ខែឧសភា។
អ្នកគាំទ្របានកាន់ដបកែវ ដំបង ថ្ម និងវត្ថុផ្សេងៗទៀត ខណៈប៉ូលីសក្នុងតំបន់បានព្យាយាមបំបែកបញ្ហាកាលពីថ្ងៃអង្គារ។
ប៉ូលីសបាននិយាយថា “៖នៅព្រឹកព្រលឹមនេះ យើងបានបណ្ដេញអ្នកគាំទ្រជ្រុលនិយមជាង៨០នាក់។”
អគ្គនាយករងប៉ូលិសអាល់បានី លោក Albert Dervishi បាននិយាយថា “៖ជាលទ្ធផលនៃអំពើហិង្សាលើប៉ូលិសពីអ្នកគាំទ្រក្រុមទាំងពីរ យើងមានមន្ត្រីចំនួន ១៩នាក់បានរងរបួស ហើយម្នាក់ក្នុងចំណោមពួកគេរងរបួសដោយកាំបិត។”
ប៉ូលីសក្នុងតំបន់បាននិយាយមុននេះថា បុគ្គលចំនួន៦០នាក់ ដែលក្នុងនោះមានជនជាតិអ៊ីតាលី៤៨នាក់ និងជនជាតិហូឡង់១២នាក់ត្រូវបាននាំទៅកាន់ស្ថានីយប៉ូលិស៕