យុវជនបឹងកេត DOME ជាប់ជុំទីមួយនៅក្លិប Barcelona
កូនប្រុសរបស់ប្រធានក្លឹបបាល់ទាត់បឹងកេតឈ្មោះ Kasidej Vasunan ហៅ DOME បានជាប់ជុំដំបូងក្នុងការធ្វើតេស្ដទៅហាត់នៅក្លឹប FC Barcelona ហើយ ក្រោយពីហ្វឹកហាត់តេស្ដសមត្ថភាពជាមួយក្មេងៗមកពីបណ្ដាប្រទេសជាច្រើនទៀតនៅទឹកដី អេស្ប៉ាញ ។
ការចេញទៅនេះសាលាបាល់ទាត់ក្លឹប Barcelona (FCBESCOLA) បានកោះហៅយុវជនវ័យក្មេងរបស់បឹងកេតនេះដើម្បីសាកល្បងសមត្ថភាពចូលហ្វឹកហាត់នៅទីនោះ បន្ទាប់ពីរូបគេធ្លាប់ហ្វឹកហាត់ក្នុងកម្មវិធីរបស់ក្លិបមួយនេះនាពេលកន្លងមក ។
ជំហ៊ានបន្ទាប់ DOME ត្រូវបន្តធ្វើតេស្តសមត្ថភាពជាលើកទី២ នៅថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៩ ហើយបើជាប់គ្រប់ដំណាក់កាលរូបគេនឹងលេងនៅក្លិបកំពូលនេះតែម្តង ៕