
ព្រះខ័នរាជស្វាយរៀង ចុះកិច្ចសន្យាកីឡាករមុនគេ ត្រៀមលីគ ២០២១
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចុះហត្ថលេខាលើកដំបូងសម្រាប់រដូវកាលក្រោយ ដោយបន្ថែមកិច្ចសន្យាលើកីឡាករជប៉ុន Daisuke ក្នុងការត្រៀមប្រកួតប្រជែងនៅរដូវកាល ២០២១ បន្តទៀត ។
ខ្សែបម្រើសញ្ជាតិជប៉ុនរូបនេះបានផ្ទេរមកពីក្លិប Surat Tani FC របស់ថៃ មកក្លិប ព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ ២០១៨ ដោយបានជួយអោយក្លិបលោក Conor លើកពាននៅរដូវកាល ២០១៩ ។
ក្នុងឆ្នាំ ២០២០ ដែលបានបិទបញ្ចប់កាលពីចុងសប្តាហ៍មុន Daisuke រកបាន៥គ្រាប់ រួមចំណែកអោយក្លិបស្ថិតនៅលេខរៀងទី២ ដោយមានពិន្ទុស្មើ បឹងកេត ប៉ុន្តែចាញ់ ដោយសាររូបមន្ត ក្នុងដី និង ក្រៅដី ពោល ព្រះខ័នរាជស្វាយ ចាញ់ បឹងកេត ក្នុងដី ៕