ពិធីករ CBS ប្រាប់ថាៈ និងអត្ថាធិប្បាយអោយជក់ចិត្តសំរាប់ការប្រកួតរវាង Arsenal vs Liverpool ជូនបងប្អូនទស្សនាពេលរាត្រី
Manchester City, Chelsea, Liverpool បច្ចុប្បន្នជាក្រុមខ្លាំងជាងគេនៅក្នុងក្របខ័ណ្ឌ Premier League រដូវកាល ២០១៨-២០១៩ គិតត្រឹមសប្តាហ៌ទី ១០ កន្លងទៅ ព្រោះពួកគេមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ថែមទាំងរកគ្រាប់បាល់បានច្រើនជាងក្រុមដ៏ទៃទៀតផង។
សប្តាហ៌នេះទស្សនិកជននិងបានទស្សនាការប្រកួត Premier League ដែលឈានចូលដល់សប្តាហ៌ទី ១១បន្តទៀត រូមជាមួយនិងគូដែលផ្សាយបន្តផ្ទាល់នៅស្ថាប័ន CBS ផងដែរ។ អ្វីដែលពិសេសនៅសប្តាហ៌ទី ១១ នេះគឺមានជំនួបដ៏អស្ចារ្យមួយរវាង កាំភ្លើងធំ Arsenal ប្រកួតជាមួយ ហង្សក្រហម Liverpool។
ជំនួបទាំង៣គូរដែលមានផ្សាយបន្តផ្ទាល់នៅ CBS ពីក្រុមការងារ MSRSPORT ក៏និងមានប្រវត្តិជួបគ្នាកន្លងមកបង្ហាញជូនប្រិយមិត្តបានដឹងផងដែរ។
***ប្រវត្តិជួបគ្នារវាង West Ham vs Burnley
10.03.2018 West Ham 0 – 3 Burnley
14.10.2017 Burnley 1 – 1 West Ham
21.05.2017 Burnley 1 – 2 West Ham
15.12.2016 West Ham 1 – 0 Burnley
02.05.2015 West Ham 1 – 0 Burnley
***ប្រវត្តិជួបគ្នារវាង Arsenal vs Liverpool
23.12.2017 Arsenal 3 – 3 Liverpool
27.08.2017 Liverpool 4 – 0 Arsenal
05.03.2017 Liverpool 3 – 1 Arsenal
14.08.2016 Arsenal 3 – 4 Liverpool
14.01.2016 Liverpool 3 – 3 Arsenal
***ប្រវត្តិជួបគ្នារវាង Chelsea vs Crystal Palace
11.03.2018 Chelsea 2 – 1 Crystal Palace
14.10.2017 Crystal Palace 2 – 1 Chelsea
01.04.2017 Chelsea 1 – 2 Crystal Palace
17.12.2016 Crystal Palace 0 – 1 Chelsea
03.01.2016 Crystal Palace 0 – 3 Chelsea
១១ សប្តាហ៌កន្លងទៅ កីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេគឺខ្សែប្រយុទ្ធស្រួចរបស់តោខៀវ Chelsea, Eden Hazard និងខ្សែប្រយុទ្ធចំនូលថ្មីរបស់កាំភ្លើងធំ Arsenal, Aubameyang រកបាន៧គ្រាប់ច្រើនជាងគេ៕