Messi ឈ្នះ Ballon D’Or ផ្នែកបុរស ខណៈកីឡាការី Bonmati ឈ្នះផ្នែកនារី
Lionel Messi ទទួលបាន Ballon D’or ផ្នែកបុរស ជាលើកទី៨ ដោយទទួលបានសម្លេងគាំទ្រច្រើនជាង Erling Halaand របស់ Manchester City និង Kylian Mbappe របស់ Paris Saint Germain។
Messi បានរួមចំណែកសំខាន់ជួយឱ្យជម្រើសជាតិអាហ្សង់ទីនឈ្នះ FIFA World Cup 2022 នៅកាតារ។
ចំណែកពានរង្វាន់ Ballon D’Or 2023 ផ្នែកនារីបានទៅលើ កីឡាការិនី Aitana Bonmati ខ្សែបម្រើ Barcelona និងជម្រើសជាតិអេស្ប៉ាញ ក្រោយនាងបានរួមចំណែកឈ្នះ FIFA Women World Cup 2023៕