
អតីតកីឡាករ Arsenal ម្នាក់ ប្រាប់ឲ្យក្លឹបលក់ Ozil ចេញ ដោយជំនួសយកវិញនូវកីឡារ Hakim Ziyech
លោក Marc Overmars ដែលជាប្រធានចាត់ការទូទៅក្នុងក្នុងបាល់ទាត់ Ajax បានប្រាប់ទៅក្លឹបកាំភ្លើងធំ Arsenal ថា គួរតែលក់កីឡាករ Mesut Ozil ចេញ ហើយជំនួសមកវិញដោយកីឡាករ Hakim Ziyech វិញទៅវាប្រសើរជាង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Ozi ត្រូវបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាឡឺម៉ង់ពីឆ្នាំមុន ដោយរូបគេបាននិយាយថា ចង់ទុកពេលផ្តោតសំខាន់ជាមួយការប្រកួតនៅក្នុងលីកវិញ តែទោះបីជាយ៉ាងណាក៏ដោយ ក្រោមការដឹកនាំដោយលោក Unai Emery ដែលជាអ្នកចាត់ការថ្មីរបស់កាំភ្លើងធំ Ozil ហាក់បីដូចជាមិនសូវស៊ីសង្វាក់ជាមួយលោកឡើយ ដោយភាគច្រើនកីឡាកររូបនេះឋិតនៅតួឯករងតែប៉ុណ្ណោះ ពោលកាលពីរដូវកាលមុន Mesut Ozil បានចូលលេងបានតែ២៤ប្រកួត ក្នុងចំណោម៣៨ប្រកួតនៅ Premier League។
ជាមួយគ្នានោះ លោក Marc Overmars ដែលជាអតីតកីឡាករ Arsenal កំឡុងឆ្នាំ២០០៧ដល់២០០០ បាននិយាយថា Arsenal គួរតែងាកមកចាប់អារម្មណ៍លើកីឡាករសញ្ជាតិម៉ារ៉ុក Hakim Ziyech ខណៈដែលកីឡាករនេះអាចជួយឲ្យក្រុមកាំភ្លើងធំប្រសើរជាងមុន៕