ឃើញ Son ធ្លាក់ជើងពេក Conte ព្រមានថា ប្រយ័ត្នបាត់កៅអី១១នាក់
៨ប្រកួតពីគ្រប់កម្មវិធីក្នុងរដូវកាល២០២២/២០២៣នេះ Heung Min-son មិនទាន់រកគ្រាប់បញ្ចូលទីបាននៅឡើយទេសម្រាប់ Tottenham Hotspur។ ឃើញបែបនេះ លោក Antonio Conte អ្នកចាត់ការក្រុមមាន់ខ្នាយមាសបានថ្លែងថា គ្មាននរណាមិនអាចមិនត្រូវបានផ្លាស់ប្ដូរទេ និយាយឲ្យចំតែម្ដង។
គ្រូបង្វឹកជនជាតិអ៊ីតាលីសង្កត់ធ្ងន់ថា ម្នាក់ៗត្រូវតែប្រឹងលេងឲ្យពូកែ និងបញ្ចៀសរបួស ព្រោះអីបើលេងនៅ Conference League ចេះតែប្ដូរគ្នាលេងបានហើយ តែនៅ UEFA Champions League វាខុសគ្នា។
នៅ Premier League រដូវកាលមុន Son រកបាន២៣គ្រាប់ដូច Mohamed Salah ដែរ និងទទួលបានស្បែកជើងមាសដូចគ្នា។ ប៉ុន្តែរដូវកាលនេះ គុណផលរបស់កីឡាករកូរ៉េខាងត្បូងហាក់ធ្លាក់ចុះ ហើយអតីតកីឡាករ Spur ម្នាក់ គឺ Jamie O’Hara និយាយថា ការលេងរបស់ Son ធម្មតាៗពេក៕