លោក អេ ភូថង ប្រាប់មូលហេតុដែល ម៉ឺន មេឃា ខ្សោយឡាំជង្គង់(មានវីដេអូ)
អ្នកប្រដាល់គុនខ្មែរវ័យក្មេង ម៉ឺន មេឃា ដែលជាកូនប្រុសបង្កើតរបស់អតីតស្តេចប្រដាល់ អេ ភូថង បច្ចុប្បន្ននេះរូបគេកំពុងតែមានឈ្មោះបោះសំលេងក្នុងពិភពសង្វៀនគុនខ្មែរ តាមរយៈការផ្តួលឲ្យដៃគូបោះបង់ការប្រកួតជាច្រើនដោយប្រើកណ្តាប់ដៃ និងរន្ទះជើង ដូចនេះហើយទើប លោក អេ ភូថង បានដាក់រហ័សនាមកូនប្រុសរបស់គាត់ថា៖ ម៉ឺនពិឃាដ កណ្តាប់ដៃដែក ជើងរន្ទះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
តែទោះបីជាយ៉ាងណាក៏ដោយ ម៉ឺន មេឃា ត្រូវបានអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរមើលឃើញនូវចំណុចខ្សោយរបស់គេមួយគឺ ការចូលឡាំជង្គង់ជាមួយដៃគូ ព្រោះរៀងរាល់ការប្រកួតរបស់ មេឃា នៅគ្រប់សង្វៀនស្រុកខ្មែរ កណ្តាប់ដៃ និង រន្ទះជើង ជំទង់ម្នាក់នេះធ្វើបានល្អហើយ តែឲ្យតែចូលឡាំជង្គង់ជាមួយដៃគូប្រកួត គឺភាគច្រើន មេឃា រាងស្ទើជាងដៃគូឆ្ងាយណាស់ ម្លោះហើយទើបបងប្អូនដែលគាំទ្រការប្រកួតរបស់ មេឃា បានសំណូមពរឲ្យកីឡាករវ័យក្មេងមួយនេះហាត់រៀនការប្រើជង្គង់ និងឡាំជង្គង់ឲ្យបានល្អជាងនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះ លោក អេ ភូថង បានបកស្រាយមូលហេតុដែល ម៉ឺន មេឃា ខ្សោយជង្គង់ប្រាប់ MSR ថា៖ ដោយសារតែ ម៉ឺន មេឃា អត់មានដៃគូហ្វឹកហាត់ជាមួយ ដោយភាគច្រើនហាត់តែជាមួយសិស្សប្អូនដែលខ្សោយជាងខ្លួន ដូចនេះហើយទើបកូនប្រុសរបស់លោកនៅស្ទើការឡាំជង្គង់ តែនៅក្នុងសប្តាហ៍នេះកូនប្រុសរបស់លោកនឹងប្រសើរក្នុងការហ្វឹកហាត់ជង្គង់បានល្អមកវិញហើយ ដោយសារតែ យ៉េន ឌីណា និង ធឿន ធារ៉ា បានមកក្លឹបធ្វើការហ្វឹកហាត់វិញហើយ ដូច្នេះ មេឃា ក៏មានដៃគូខ្លាំងហ្វឹកហាត់ឡាំជង្គង់ជាមួយ ហើយសម្រាប់ការប្រកួតនៅចុងសប្តាហ៍ថ្ងៃអាទិត្យជាមួយកីឡាករថៃ សុរិយាវុធ បេឡេបុរីរាំ ក្នុងកម្មវិធី ISI Palm លោកជឿជាក់ថា ម៉ឺន មេឃា មានសង្ឃឹមខ្ពស់ក្នុងការដណ្តើមជ័យជំនៈពីកីឡាករថៃ៕ ( វីដេអូ លោក អេ ភូថង និយាយ អំពូមូលហេតុនេះ) ហើយសូមជួយចុច Subscribe YouTube MSR ផង…