
មឿន សុខហ៊ុច ខកខានជួប យ៉េន ឌីណា ដោយសាររបួសពេលហាត់
មឿន សុខហ៊ុច បានខកខានការប្រកួតជាមួយ យ៉េន ឌីណា ក្នុងជំនួបលើកទី៣ នាសង្វៀន CNC នាថ្ងៃ សៅរ៍ សប្ដាហ៍ នេះ ដោយសារជួបបញ្ហារបួសពេលហ្វឹកហាត់ ។
កូនសិស្សលោក ណន រិទ្ធ បានប្រាប់ msr sport ថា ដោយសាររូបគេឆាប់ទទួលការប្រកួត ក្រោយបានជារបួស នាពេលកន្លង ធ្វើអោយមានបញ្ហាជាថ្មីនៅប្រឹងហ្វឹកហាត់ ដោយទាត់ចំកន្លែងរបួសចាស់ ។ អ្នកលេងរន្ទះជើង រូបនេះបន្ថែមថា ការប៉ះ យ៉េន ឌីណា និង ផល សោភ័ណ្ឌ កនៅ២ប្រកួតចុងក្រោយកន្លងមកត្រូវធ្វើការធ្ងន់ ខណៈរូបគេទើបតែជាពីរបួស ក៏បង្កជាបញ្ហាក្នុងកំឡុង ហ្វឹកហាត់តែម្តង ដោយជើងនិងជង្គង់មានការឈឺចាប់ខ្លាំង មិនអាចប្រកួតបាន ។ យ៉ាងក្តីរបួសនេះប្រហែលសប្តាហ៍ក្រោយ រូបគេអាចឡើងប្រកួតបានវិញហើយ ។
គួរំលឹកថា មឿន សុខហ៊ុច បានជួបបញ្ហារបួសជង្គង់ ដោយសម្រាកព្យាបាលរយៈជិត១ខែ ហើយក្រោយជា របួសភ្លាមរូបគេបានជំនួស ឡៅ ចិត្រា ប៉ះ យ៉េន ឌីណា ដោយចាញ់ពិន្ទុ និងបន្តស្មើពិន្ទុជាមួយ ផល សោភ័ណ្ឌ ៕