ដៃគូ ឡៅ ចន្ទ្រា កីឡាករថៃ រុងណាផា ត្រូវផ្លាស់ប្តូរចេញ
ការជួបគ្នាលើកទី៤រវាងអ្នកប្រដាល់គុនខ្មែរ ឡៅ ចន្ទ្រា និងកីឡាករថៃ រុងណាផា នៅសប្តាហ៍នេះ មិនបានធ្វើឡើងនោះទេដោយត្រូវផ្តាស់ប្តូរចេញវិញសម្រាប់បេក្ខភាពថៃ ហើយត្រូវជំនួសដោយ មិត្តរួមជាតិរបស់គេវិញគឺ ស៊ុបភើឆៃ ប្រានសងហុក ។
ម្ចាស់ពានរង្វាន់ ISI រដូវកាលទី២នេះត្រូវតតាំងជាមួយកីឡាករដែលគេល្បីថាពូកែថយ នៅថ្ងៃអាទិត្យ ទី ១៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅស្ថានីយ៍ទូរទស្សន៍ ស៊ី អ៊ិន ស៊ី កម្មវិធី ISI Palm រដូវកាលទី៣ ចាប់ពីម៉ោង ១១ ព្រឹកតទៅ ។
នាយសង្ហាគុនខ្មែរមួយរយៈនេះមិនដែលចាញ់នោះទេ ខណៈការប្រកួតចុងក្រោយរូបគេបានផ្តួលកីឡា ករថៃ ឃុំភិឈិត ក្នុងទឹកទី៣ ស្របពេលកីឡាករថៃ ស៊ុបភើឆៃ មិនមុខមួយរយៈធំពីស្រុកខ្មែរបន្ទាប់ ការប្រកួតរបស់គេម្តងៗអ្នកគាំទ្រមិនសូវពេញចិត្ត ៕