
Berbatov រិះគន់ Bale ថាជាកីឡាករមិនគោរពច្បាប់និងគ្មានវិជ្ជាជីវៈ
(BC-99)
Dimitar Berbatov បានធ្វើការរិះគន់ចំពោះអាកប្បកិរិយា Gareth Bale ដែលមិនគោរពដល់ក្លិប Real Madrid របស់ខ្លួន។
Bale បានធ្វើឱ្យខ្លួនក្លាយជាគោលដៅវាយប្រហារជាថ្មីរបស់អ្នករាជធានី Madrid ដោយតារាឆ្នើមដែលលេងបានតែ ១០០ នាទីនៅ La Liga ចាប់តាំងពីបានវិលត្រឡប់មកវិញរូបនេះបានបញ្ចេញនូវអាកប្បកិយាមិនល្អនាអំឡុងពេលឋិតនៅលើកៅអីបម្រុង។
អំពើដែលចាត់ទុកជាភាពឆ្គាំឆ្គងរបស់បុរសដែលជួយអោយ Real Madrid ឈ្នះ Champions League បួនសម័យរូបនេះមានដូចជាពាក់ម៉ាស់មុខនៅលើភ្នែកនាកំឡុងពេល Real Madrid ជ័យជម្នះ ២-០ លើ Madrid លើ Deportivo Alaves កាលពីសប្តាហ៍មុន។ ពុំនេះទៀតសោត Bale ដែលជាកីឡាករបម្រុងម្នាក់នាជំនួបរវាង Real Madrid និង Granada បានធ្វើកាយវិការមើលការប្រកួតដោយប្រើកែវយឹត។
Berbatov បានសរសេរនៅគណនី Betfair ផ្ទាល់ខ្លួនថា “Gareth Bale កំពុងក្លាយជាចំណងជើងដ៏ក្តៅជាថ្មីម្តងទៀតសម្រាប់ការធ្វើពុតជាដេកនៅលើកៅអីបម្រុងនៅពេលដែលគេបានដឹងថាគេមិនមែនជាជម្រើសនៅក្នុងការប្រកួតជាមួយក្រុម Granada” ។ នៅពេលដែលខ្ញុំបានឃើញដូច្នេះ ខ្ញុំមិនចង់ជឿថាគេធ្វើយ៉ាងដូច្នេះ។ ការដាក់របាំងមុខនៅលើភ្នែកហើយធ្វើពុតជាដេកលក់បែបនេះ ខ្ញុំមិនគាំទ្រទេ។ ខ្ញុំចូលចិត្តមើលការលេងរបស់ Bale ហើយខ្ញុំអាចដឹងពីអារម្មណ៍ឈឺចាប់របស់គេនៅពេលមិនបានចូលលេង ព្រោះខ្ញុំធ្លាប់ស្ថិតក្នុងស្ថានភាពដូចគ្នានេះដែរ។ Real Madrid ចាំបាច់ត្រូវតែរកដំណោះស្រាយចំពោះរឿងនេះ។ វាមិនល្អឡើយសម្រាប់ក្រុមដែល Bale លេងសើចបែបនេះ”។
ទន្ទឹមនឹងការរិះគន់ចំពោះអតីតមិត្តរួមក្រុម Tottenham Hot Spur របស់ខ្លួន Berbatov ក៏បានរិះគន់ដល់ក្លឹប Real Madrid ដែលមិនអាចរកច្រកចេញអោយបានល្អរវាងក្លឹបនិងសមីកីឡាករផងដែរដោយលោកបានលើកឡើងថា៖ “ដំណោះស្រាយតែមួយគត់គឺ Bale ត្រូវចាកចេញពី Real Madrid ។ ក្រុមមួយដែលមានអ្នកដឹកនាំល្អគេនឹងមិនបណ្តែតបណ្តោយអោយមានសកម្មភាពបែបនេះទេ។ ប្រសិនបើខ្ញុំជាអ្នកគាំទ្រ Real Madrid ខ្ញុំនិងមើលឃើញពីកំហុសក្លឹបមុន មុននឹងឃើញពីកំហុសកីឡាករ “ ។