
អតីតគ្រូប្រេស៊ីលឈ្នះ World Cup 2002 ប្រកាសចូលនិវត្តន៍
លោក Luiz Felipe Scolari បានប្រកាសចូលនិវត្តន៍ពីអាជីពជាគ្រូបង្វឹកបាល់ទាត់ហើយ។
បុរសវ័យ៧៤ឆ្នាំបានចាប់ផ្ដើមការងារគ្រូបង្វឹកក្នុងឆ្នាំ១៩៨២ ហើយក្រុមចុងក្រោយបង្អស់គឺ Athletico Paranaense ក្នុងឆ្នាំ២០២២នេះ ហើយលោកនឹងប្ដូរធ្វើការងារជាក្រុមប្រឹក្សាភិបាលវិញ។
ក្នុងការងារនេះដែរ អតីតខ្សែការពារខាងលើក៏ដឹកនាំជម្រើសជាតិប្រេស៊ីល២លើក ពី២០០១ដល់២០០២ និង២០១២ដល់២០១៤។ លោកបានឈ្នះ World Cup ក្នុងឆ្នាំ២០០២ និងធ្លាប់ដឹកនាំ Chelsea ក្នុងឆ្នាំ២០០៨ដែរ៕