Man UTD ទម្លាក់ Barca ពី Europa League
Fred និង Antony រកបានម្នាក់មួយគ្រាប់ក្នុងជើងទី២នេះ ជួយក្រុមបិសាចក្រហម Man Uted ឡើងទៅកាន់វគ្គ Knockout នៃ UEFA Europa League ដោយឈ្នះក្រុមអ្នកមានបុណ្យ Bacelona ក្នុងលទ្ធផលសរុប ៤ទល់នឹង៣ ក្រោយស្មើគ្នា២ទល់នឹង២នៅ Camp Nou កាលសប្ដាហ៍មុន។
គ្រាប់របស់កីឡាករប្រេស៊ីលទាំង២កើតឡើងបន្ទាប់ពី Barca បាននាំមុខដោយបាល់ពិន័យ១១ម៉ែត្ររបស់ Robert Lewandowski។
ក្រុមលោក ten Hag កំពុងសម្លឹងឆ្ពោះទៅកាន់ពានរង្វាន់ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក ខណៈពួកគេក៏កំពុងត្រៀមប្រកួតផ្ដាច់ព្រ័ត្រ EFL Cup តទល់ Newcastle United នៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ សប្ដាហ៍នេះ។
ចំណែក Barcelona វិញ ជាលើកទី១ហើយដែលពួកគេមិនបានឡើងដល់វគ្គ១៦ក្រុមការប្រកួតពានរង្វាន់កម្រិតអឺរ៉ុប ចាប់តាំងពីរដូវកាល១៩៩៨/១៩៩៩៕