K-Prince Boateng ប្តូរពីលេងបាល់ មកច្រៀង Hip-Hop វិញ
អតីតកីឡាកររបស់ក្លឹប Tottenham កីឡាករ Kevin-Prince Boateng ដែលទើបតែចុះកុងត្រាលេងឲ្យក្លឹប Sassuolo របស់អ៊ីតាលី កាលពីខែមុន បានចាប់អាជីពមួយទៀត ក្រៅពីបាល់ទាត់ ដោយលោកធ្វើជាអ្នកចម្រៀងរ៉េប (rapper)។
កីឡាករបច្ចុប្បន្នជាជម្រើសជាតិហ្គាណា វ័យ ៣១ឆ្នាំ បានសម្រេចចិត្តធ្វើជាអ្នកចម្រៀង hip-hop ដោយដាក់ឈ្មោះថា PRIN$$ ហើយបទដំបូងរបស់លោកមានចំណងជើងថា «King»។
ដើម្បីចង់ដឹងថា តើបទចម្រៀងដែល Boateng ច្រៀងនេះ និយាយពីអ្វី ហើយសម្លេងគាត់យ៉ាងម៉េចដែរ? តោះស្តាប់៖