ជា សំនៀង ត្រូវសម្រាកពីវិស័យគុនខ្មែរជាច្រើនខែ បន្ទាប់ពីប្រកួតចាញ់ ផ្លាយណយ(មានវីដេអូ)
អ្នកប្រដាល់គុនខ្មែរជង្គង់ទិព្វ ជា សំនៀង អាចនឹងបញ្ចប់អាជីពអ្នកប្រដាល់គុនខ្មែររបស់ខ្លួន ក្រោយពីមានរបួសបាក់ដៃ នៅពេលដែលប្រកួតជុំចុងក្រោយជាមួយអ្នកប្រដាល់ថៃ ផ្លាយណយ។ សូមបញ្ជាក់ថា ហេតុការដែលធ្វើឲ្យកូនសិស្សលោក ហង្ស សឿន បាក់ដៃស្តាំនេះ កើតឡើងក្នុងទឹកទី១ក្នុងកម្មវិធីប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm ដោយកីឡាថៃ ផ្លាយណយ ទាត់តែពីជើងប៉ុណ្ណោះក៏បានធ្វើអោយអ្នកប្រដាល់ក្នុងក្លឹបឆ័ត្រយោង៩១១បោះបង់ការប្រកួតតែម្តង។
សូមរំលឹកផងដែរថា ជា សំនៀង ធ្លាប់បាក់ដៃនេះរួចម្តងហើយកាលពីជំនាន់ប្រកួតជាមួយកីឡាករ ហ៊ឹម សារ៉ាន តែក៏បានជាសៈស្បើយវិញ រហូតក៏ជួបរឿងដដែលនេះម្តងទៀតនៅពេលប្រកួតជាមួយ ផ្លាយណយ ។
MSR បានសួរ ជា សំនៀង ថាតើបងអាចនឹងបោះបង់ការប្រកួតទេ? គាត់ក៏បានឆ្លើយមកវិញថា គាត់មិនទាន់ច្បាស់នោះទេ ព្រោះថាគាត់នៅតែស្រលាញ់វិស័យប្រដាល់គុនខ្មែរ ម្យ៉ាងវិញទៀតគាត់ក៏មិនដឹងរកស៊ីអ្វីក្រៅពីគុនខ្មែរនេះដែរ៕
ជាបន្តសូមទស្សនិកជនមេត្តាស្តាប់កិច្ចសំភាសន៍ ជា សំនៀង ជាមួយលោក ស៊ីថូ ណាថាន់ ដែលជាប្រធានកីឡាCBS ទាំងស្រុងដូចតទៅ…