អតីតកីឡាករម្នាក់ ក្លាយជានាយករដ្ឋមន្ត្រីប៉ាគីស្ថាន
អតីតកីឡាករ Cricket ពិភពលោក លោក Imran Khan កាលពីថ្ងៃសុក្រ ត្រូវបានសភានៃប្រទេសប៉ាគីស្ថាន បោះឆ្នោតតែងតាំងជានាយករដ្ឋមន្ត្រីប៉ាគីស្ថាន បន្ទាប់ពីលោកបានឈ្នះសម្លេងឆ្នោតច្រើនពីការបោះឆ្នោតកន្លងទៅ។
លោក Imran Khan ដែលបច្ចុប្បន្ន មានអាយុ ៦៥ឆ្នាំ បានចូលប្រកួតកីឡា Cricket តាំងពីលោកមានអាយុ ១៦ឆ្នាំ។ ហើយតាមរយៈកីឡានេះហើយ ទើបធ្វើឲ្យលោកទទួលបានអាហារូបករណ៍សិក្សានៅសកលវិទ្យាល័យ Oxford ក្នុងចក្រភពអង់គ្លេស។ លោកគឺជាអតីតកីឡាករ Cricket ជម្រើសជាតិប៉ាគីស្ថាន ដែលបានសាងស្នាដៃជាច្រើនឲ្យក្រុមជម្រើសជាតិ បន្ទាប់ពីលោកឈប់ចូលប្រកួត នៅត្រឹមឆ្នាំ ១៩៩២។
ក្រោយបញ្ចប់អាជីពជាអ្នកកីឡា លោក Imran Khan បានយកចិត្តទុកដាក់ធ្វើជាអ្នកនយោបាយ ហើយនៅឆ្នាំ ២០១៨នេះ លោកបានទទួលជោគជ័យក្នុងការបោះឆ្នោត នៅប្រទេសដែលមានប្រជាជនជាង ២០៧លាននាក់នេះ។ គេគ្រប់គ្នា កំពុងតែចាំមើលថា តើគាត់អាចធ្វើជានាយករដ្ឋមន្ត្រី ដោះស្រាយបញ្ហាបានល្អ ដូចកាលធ្វើជាកីឡាករ ឬ អត់?