
នៅ ស្រីពៅ បង្ហោះសារយ៉ាងខ្លីទៅកាន់កម្មការិនីរោងចក្រ!

នៅ ស្រីពៅ
នៅ ស្រីពៅ គឺជាកីឡាការិនីមួយរូបដែលមានឈ្មោះបោះសំលេងតាមរយះការចេញទៅប្រកួតគុនខ្មែរនៅក្រៅប្រទេស ស្របពេលដែលកីឡាការិនីរូបនេះទើបតែយកឈ្នះកីឡាការិនីរបស់ប្រទេសថៃដោយពិន្ទុក្នុងកម្មវិធីដែលរៀបចំដោយ ONE។ ជាមួយគ្នានោះ នៅ ស្រីពៅ ក៏ធ្លាប់បង្ហាញគេឈ្មោះរបស់នាងនៅប្រទេសមីយ៉ាន់ម៉ារួចម្តងដែរ ដោយទទួលបានជ័យជំនះដូចគ្នា ម្លោះហើយតាមរយះការប្រកួតគុនខ្មែរ ស្រីពៅ ត្រូវបានកម្មវិធីធំៗមិនថានៅមីយ៉ាន់ម៉ា រឺក៏នៅកម្មវិធី ONE គេតែងតែចង់បានវត្តមានកីឡាការិនីរបស់កម្ពុជារូបនេះដើម្បីទៅចូលរួមប្រកួត ដោយយោងទៅលើក្បាច់គុនរបស់នាងល្អ ហើយមិនចេះខ្លាចដៃគូប្រកួតដូចកីឡាការិនីផ្សេងៗ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ថ្មីៗនេះដែរ បើយោងទៅលើគេហ៍ទំព័រ Facebook ផ្លូវការរបស់ នៅ ស្រីពៅ បានសរសេរថា៖ អ្នករោងចក្រ ខ្លាចទៅជាកីឡាការិនី មានអីមិនល្អ! ឲ្យតែយើងតាំងចិត្ត គឺធ្វើបានដូចគ្នា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងន័យនេះ ប្រហែលជា ស្រីពៅ ចង់បង្ហាញថា ប្រសិនបើមានកម្មការិនីរោងចក្រចង់មកធ្វើការហ្វឹកហាត់ប្រដាល់ គួរកុំខ្លាច កុំខ្មាស់អៀន ព្រោះថាឲ្យតែយើងខ្លាំងនិងចេះពិតប្រាកដ នឹងមិនត្រូវបានគេមើលងាយនោះឡើយ។ម្យ៉ាងវិញទៀត សម្រាប់ផ្នែកកីឡាការិនីគុនខ្មែររបស់កម្ពុជានូវមានការខ្វះខាត់ធន់ធានកីឡាការិនីច្រើនណាស់ ហើយក៏ជាសារដ៏ល្អរបស់ នៅ ស្រីពៅ ក្នុងការលើកទឹកចិត្តដល់កម្មការិនីរោងចក្រឲ្យចូលរួមហ្វឹកហាត់ប្រដាល់គុនខ្មែរផងដែរ៕