Maurizio Sarri នៅតែចាត់ទុក Gonzalo Higuain ជាគន្លិះដ៏សំខាន់នាជំនួបរវាង Fulham និង Chelsea
(BC-99)
លោក Maurizio Sarri បានផ្តល់ទំនុកចិត្តថាខ្សែប្រយុទ្ធ Gonzalo Higuain នឹងបង្ហាញសមត្ថភាពលេងយ៉ាងល្អសម្រាប់ Chelsea នៅរាត្រីនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះបានចូលមកកាន់ទឹកដី Stamford Bridge ក្រោយពី តោខៀវបានខ្ចីពីក្រុម Juventus រហូតដល់បញ្ចប់រដូវកាល។
Higuain បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងចំណោមការប្រកួតចំនួន 4 លើកនៅ Premier League ហើយលោក Sarri ដែលជាអ្នកចាត់ការទូទៅរបស់ Chelsea កំពុងតឬដាក់ក្តីសង្ឃឹមថាកីឡាករវ័យ កីឡាករវ័យ 31ឆ្នាំម្នាក់នេះនឹងជួយឱ្យក្រុមតោខៀវរកបានជ័យជម្នះលើ Fulham នាយប់ថ្ងៃអាទិត្យនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បន្ទាប់ Higuain មិនអាចរកបានមួយគ្រាប់ណាសោះពេលប៉ះជាមួយក្រុម Manchester United, Tottenham និង Manchester City ក៏រូបគេនៅតែជាកម្លាំងដ៏សំខាន់ដែល Sarri យកមកប្រើដោយខ្វះពុំបានដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលោក Sarri ដែលជាអតីតគ្រូរបស់ Higuain កាលនៅ Napoli បាននិយាយថា: “ខ្ញុំគិតថាការរួមចំណែករបស់គេពិតជាល្អណាស់នៅក្នុងការប្រកួតនិមួយៗ។ គេលេងជាមួយមិត្តរួមក្រុមបានយ៉ាងល្អ ខ្ញុំគិតថាគេត្រូវការពេលវេលាបង្កើនភាពជិតស្និតថែមទៀតជាមួយអ្នករាល់គ្នា ព្រោះនេះមិនមែនជាក្រុង Naples ដែលគេធ្លាប់នៅនោះទេ។ តែខ្ញុំប្រកដក្នុងចិត្តណាស់ថាយប់នេះគេនឹងធ្វើបានយ៉ាងល្អ”។
ក្រុមតោខៀវ Chelsea កំពុងតាមប្រម៉ាញ់ចំណាត់ថ្នាក់លំដាប់កំពូលទាំង4នៅ Premier League ដែលជួយអោយពួកគេមានមុខជាថ្មីនៅក្នុងការប្រកួតប្រជែង Champions League ដូចនេះសម្រាប់ការប្រកួតដែលនៅសល់របស់ពួកគេចំនួន១១ដងគឺពិតជារឿងសំខាន់ខ្លាំងណាស់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$