ស្ងាត់ៗ ប្រដាល់សកលកម្ពុជាចូលរួមប្រកួតដណ្តើមជើងឯកទី្វបអាស៊ី នៅទីក្រុងបាងកក
ទោះបីប្រដាល់សកលកម្ពុជាបច្ចុប្បន្នមិនសូវមានសកម្មភាព ប៉ុន្តែពេលនេះសហព័ន្ធប្រដាល់សកលកម្ពុជាបានស្នើសុំទៅកាន់ប្រទេសថៃដែលជាម្ចាស់ផ្ទះបានសម្រេចក្នុងការចូលរួមប្រកួតប្រដាល់សកលដណ្តើម ជើងឯកទី្វបអាស៊ី ផ្នែកបុរស -នារី ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៦ ដល់ ២៧ ខែ មេសា ឆ្នាំ ២០១៩ នាទីក្រុងបាងកក ប្រទេសថៃ ។
ក្រុមជម្រើសជាតិសកលកម្ពុជាគ្រោងបញ្ចូល កីឡាករចំនួន៥រូប កីឡាការិនីចំនួន ២ រូប គ្រូបង្វឹកចំនួន៣ រូប តំណាងក្រសួងអប់រំយុវជននិងកីឡាករ១រូប និង ថ្នាក់ដឹកនាំចំនួន១រូប ។ សម្រាប់ការចំណាយផ្សេងៗគឺ ខាងម្ចាស់ផ្ទះថៃជាអ្នករ៉ាប់រងទាំងអស់ ។
សូមបញ្ជាក់ថា នេះជាលើកទី១ហើយដែលសហព័ន្ធប្រដាល់សកលកម្ពុជាបានបញ្ចូនកីឡាករច្រើនរូបទៅចូលរួមការប្រកួតជើងឯកកម្រិតអាស៊ី មួយនេះ ៕