
ក្រុមបាល់ទាត់ជម្រើសជាតិលេងស៊ីហ្គេមនឹងមកដល់កម្ពុជាជុំគ្នានៅថ្ងៃ២៧ មេសា
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិទាំងអស់ដែលនឹងមកប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នឹងមកដល់កម្ពុជាគ្រប់ៗគ្នានៅថ្ងៃទី២៧ ខែមេសា។ ការប្រកួតប្រភេទកីឡាបាល់ទាត់នឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសា តទៅ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា។ តែសម្រាប់បាល់ទាត់នឹងធ្វើឡើងមុនគេ។
យ៉ាងណា គេមិនទាន់បានដឹងពីកាលបរិច្ឆេទនៃការចាប់ពូលនៅឡើយទេគិតមកទល់ពេលនេះ៕