អូឡាំពិកតូក្យូៈ Marcell Jacobs មកពីអ៊ីតាលីបានដណ្តើមតំណែងមេដាយមាសលើវិញ្ញាសាររត់ចម្ងាយ១០០ម៉ែត្រផ្នែកបុរស
ភាគច្រើនឲ្យតែនិយាយដល់ការប្រកួតកីឡាអូឡាំពិកផ្នែកបុរសរត់ចម្ងាយ១០០ម នរណាៗក៏ស្គាល់ច្បាស់ថា Usain Bolt ជនជាតិ Jamaica គឺជាអធិរាជកំពូលល្បឿន។ ព្រោះថាការប្រកួតកីឡាអូឡាំពិក២០០៨នៅប្រទេសចិន, អូឡាំពិក២០១២នៅប្រទេសអង់គ្លេស និង អូឡាំពិក២០១៦នៅប្រទេសប្រេស៊ី លើវិញ្ញាសារត់ចម្ងាយ១០០ម គឺ Usain Bolt ប្រមូលយកអស់គ្មានសល់នោះឡើយ។
ជាក់ស្តែងសម្រាប់ការប្រកួតអូឡាំពិកនៅទីក្រុងតូក្យួប្រទេសជប៉ុន២០២០នៅឆ្នាំនេះវិញ គ្មានឡើយកីឡាករអធិរាជកំពូលល្បឿនចូលរួមប្រកួត ដូច្នេះហើយទើបកីឡាករ Marcell Jacobs មកពីប្រទេសអ៊ីតាលី បានគ្រប់គ្រងមេដាយមាសជំនួស Usain Bolt ប៉ុន្តែមិនអាចបំបែកឯតទគ្គកម្មរបស់ម្ចាស់ដើមបានឡើយ។ ពោលគឺ Usain Bolt ធ្លាប់រត់១០០ម ដោយប្រើពេលវេលា 9.58 កាលពីឆ្នាំ២០០៩នៅអាឡឺម៉ង់។
- Jacobs – 9.80
- Kerley – 9.84
- De Grasse – 9.89
- Simbine – 9.93
- Baker – 9.95
- Su – 9.98