Pellegrini នឹងទទួលបន្ទុកជាគ្រូបង្វឹក Real Betis ចាប់ពីរដូវកាលក្រោយ
(BC-99)
អតីតគ្រូបង្វឹកក្រុម Manchester City និង Real Madrid លោក Pellegrini បានយល់ព្រមចុះកិច្ចសន្យារយៈពេល ៣ ឆ្នាំនៅឯ Estadio Benito Villamarin ។
បុរសជនជាតិឈីលីវ័យ ៦៦ ឆ្នាំរូបនេះមិនមានក្រុមណាមួយចាប់អារម្មណ៍យកមកធ្វើជាអ្នកដឹកនាំឡើយចាប់តាំងពីត្រូវបានបណ្តេញចេញដោយ West Ham កាលពីខែធ្នូឆ្នាំមុននេះ។
ក្រុម Real Betis បានបណ្តេញគ្រូបង្វឹក Rubi ចេញពីតំណែងក្រោយពីមានការប្រកួតឡើងវិញត្រឹមតែ ៣ ប្រកួតបណ្ណោះដែលជាហេតុធ្វើអោយពួកគេត្រូវតែស្វះស្វែងរកមនុស្សថ្មីមកដឹកនាំក្រុមរបស់ខ្លួន ។
នាយកប្រតិបត្តិផ្នែកកីឡាលោក Alexis Trujillo ត្រូវបានប្រគល់តំណែងជាអ្នកចាត់ការទូរទៅនេះរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនិងបានជួយអោយក្រុមឈ្នះ ២ ដងក្នុងចំណោម ៥ ប្រកួតចុងក្រោយ។
កត្តាឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League និង EFL Cup ជាមួយ Manchester City កាលពីឆ្នាំ ២០១៣-១៤ គឺជាសមិទ្ធិផលដែលបានធ្វើអោយក្រុម Betis ដែលកំពុងតស៊ូនៅជាមួយ LaLiga មានការចាប់អារម្មណ៍ចំពោះរូបលោក Pellegrini ។
បុរសម្នាក់នេះក៏មានប្រវត្តិយ៉ាងជោកជាំនៅក្នុងក្របខណ្ឌកំពូលរបស់ អេស្ប៉ាញ នេះដែរពោលគឺលោកធ្លាប់បានដឹកនាំក្រុម Villarreal ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League នារដូវកាល ២០០៥-០៦ និងដើម្បីទទួលបានចំណាត់ថ្នាក់រងជើងឯកនៅពីរឆ្នាំបន្ទាប់។
លោក Pellegrini បានចំណាយពេលមួយរដូវកាល ២០០៩-១០ ជាអ្នកដឹកនាំក្រុម Madrid ដែលនៅនោះលោកបានទិញ Kaka ពី AC Milan និង Cristiano Ronaldo ពី Manchester United ។ តែលោកក៏ត្រូវបណ្តេញចេញពីមុខតំណែងទៅវិញក្រោយពីដឹកនាំ Real Madrid ធ្លាក់ចេញពីការប្រកួតពានរង្វាន់ Copa del Rey ត្រឹមវគ្គ ១/៨ ដោយក្រុម Alcorcon មកពីក្របខណ្ឌ Segunda Division B និងបានធ្លាក់ចេញពី Champions League នៅវគ្គដូចគ្នាដោយក្រុម Lyon ។