គ្រូបង្វឹកស៊យជាងគេលើលោក
លោក Vahid Hailhodzic បានខកខានចូលរួមព្រឹត្តិការណ៍ FIFA World Cup ជាលើកទី៣ ព្រោះលើកទើបតែត្រូវបានជម្រើសជាតិម៉ារ៉ុកបណ្ដេញចេញ។
សារព័ត៌មាន AP រាយការណ៍ថា សហព័ន្ធបាល់ទាត់ម៉ារ៉ុកបានសម្រេចចិត្តបណ្ដេញលោក Vahid ចេញពីតំណែងគ្រូបង្គោល តែ៣ខែមុនព្រឹត្តិការណ៍ FIFA World Cup ចូលមកដល់ ដោយសារតែមិនមានភាពចុះសម្រុងលើផែនការត្រៀម World Cup។
ការសម្រេចចែកផ្លូវពីលោក Vahid ក៏ជាភ្លើងបៃតងបើកផ្លូវឲ្យខ្សែប្រយុទ្ធ Hakim Ziyech ចូលជម្រើសជាតិវិញ ដោយសារតែអ្នកទាំង២មិនត្រូវគ្នាពីមុនមក។
នេះជាលើកទី៣ដែលលោក Vahid ត្រូវបានបណ្ដេញចេញ ក្រោយជួយក្រុមជម្រើសជាតិដែលលោកកាន់ឡើងលេង World Cup។ ជាក់ស្ដែង កាលឆ្នាំ២០១០ លោកបានជួយក្រុមកូឌីវ័រ និងជប៉ុន ២០១៤ លេង World Cup តែក៏ត្រូវបានបណ្ដេញមុនព្រឹត្តិការណ៍ចាប់ផ្ដើម៕