ថ្ងៃនេះ កូនស្រីលោក អេ ភូថង កីឡាការិនី អេ យ៉ានុត ភ្ជាប់ពាក្យ
កូនស្រីតែម្នាក់របស់កំពូលអ្នកប្រដាល់គុនខ្មែរ អេ ភូថង គឺកីឡាការិនីគុនខ្មែរ អេ យ៉ានុត បានរៀបចំពិធីភ្ជាប់ពាក្យជាមួយគូអនាគតនៅថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២០ នេះហើយនាគេហដ្ឋានរបស់ខ្លួនផ្ទាល់ ។ ក្រោយពីបានស្វែងយល់ចិត្តគ្នា អស់រយៈពេលជាយូរឪពុកម្នាយទាំងសងខាងបានឯកភាពដើម្បីរៀបចំពិធីភ្ជាប់ពាក្យតាមប្រពៃណីខ្មែរមុនឈានដល់ការរៀបអាពាហ៍ពិពាហ៍នាពេលខាងមុខ ។
កូនប្រុសដែលត្រូវជាអនាគតស្វាមីរបស់អ្នកប្រដាល់គុនខ្មែររូបនេះមានឈ្មោះថា លៀង ប៉ហេង ដែលប្រភពសិតស្និតបានបង្ហើបថាជាអ្នកបំរើការងារក្នុងក្របខណ្ឌមន្ត្រីនរគបាលជាតិទៀតផង ។ កីឡាការិនី អេ យ៉ានុត ធ្លាប់មានបទពិសោធច្រើនក្នុងវិស័យកីឡាប្រដាល់ដែលស្នងពីឪពុករបស់ខ្លួនដោយធ្លាប់ចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ដូចជាប្រទេស ចិន ថៃ ភូមា ជាដើម និងធ្លាប់ជាកីឡាការិនីជម្រើសជាតិប្រដាល់កម្ពុជាទៀតផង ។ ការដែលមានគូដណ្តឹងនេះ កូនស្រីរបស់អធិរាជកែងឆេះជង្គង់ហោះ អាចកាន់តែឃ្លាតឆ្ងាយពីសង្វៀន ខណៈលោក អេ ភូថង ធ្លាប់បញ្ជាក់ថា មិនចង់អោយកូនស្រីឡើងសង្វៀនទៀតនោះទេ ៕