
Bundesliga បន្តយុទ្ធនាការណ៍របស់ខ្លួនឡើងវិញបន្ទាប់ពីខកខានប្រកួតជាច្រើនសប្តាហ៍ខណៈដែល Dortmund ត្រូវប៉ះជាមួយ Schalke 04 រីឯ Bayern Munich ត្រូវធ្វើជាភ្ញៀវរបស់ក្រុម Union Berlin
(BC-99)
ចាប់ពីថ្ងៃសៅរ៍ទី១៦ចុងសប្តាហ៍នេះតទៅក្របខណ្ឌកំពូលបាល់ទាត់ជើងឯកថ្នាក់ជាតិរបស់អាឡឺម៉ង់ Bundesliga បានសម្រេចក្នុងការវឹលមកកាន់ការប្រកួតជាបន្តទៀតហើយក្រោយពីបានឈប់គាំងដោយសារវីរុសកូរ៉ូណារាតត្បាតតាំងពីដើមខែមីនាកន្លងមក។
ការប្រកួតដែលមិនអនុញ្ញាតិអោយមានអ្នកគាំទ្រចូលទស្សនាឬក៏័មកជួបជុំគ្នានៅក្រៅទីលានក៏មិនបានបែបនេះវាមើលទៅដូចជាមានសភាពសោះកក្រោះជាពន់ពេក តែវាក៏ប្រសើរជាងការឈប់ទ្រឹងមួយកន្លែងនិងស្ងប់ស្ងាត់ដោយគ្មានសកម្មភាពប្រកួតអ្វីសោះនុះដែរ។ Bundesliga បានវឹលមកកាន់ការប្រកួតចាប់ពីសប្តាហ៍ទី២៦នេះតទៅហើយ ដែលនេះជាសញ្ញាណនៃការតស៊ូប្រឹងរស់របស់បាល់ទាត់ឋិតនៅក្នុងប្រទេសមួយនេះ។
នៅវេលាម៉ោង ៨:៣០ នាទីយប់ថ្ងៃសៅរ៍(ម៉ោងនៅកម្ពុជា)ក្រុមលំដាប់លេខ២របស់ Bundesliga Borussia Dortmund និងត្រូវប្រកួតជាមួយក្រុមលេខ៦ Schalke 04 ។ ក្រុមរបស់លោក Lucien Favre កំពុងតែប្រដេញគ្នាយកដំណែងកំពូលពី Bayern Munich ដែលខុសគ្នាចំនួន៤ពិន្ទុ។ មុនការប្រកួតចូលមកដល់លោក Favre បានបង្ហាញពីភាពស្រពិចស្រពឹលខ្លះៗអំពីស្ថានភាពដែលកំពុងតែព្រួយបារម្ភមួយនេះ។
ដោយឡែកក្រុមលេខ១កំពូលតារាង Bayern Munich ដែលកំពុងតែកាន់កាប់ ៥៥ ពិន្ទុនៅក្នុងដៃក៏មានភារកិច្ចប្រកួតជាមួយក្រុម Union Berlin ដែរ។ កាលពីជំនួបគ្នានៅជើងទី១ ក្រុមដែលដឹកនាំដោយលោក Flick បានប្រកួតឈ្នះដោយលទ្ធផល ២-១។ សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះវិញអ្នកចាត់ការក្លឹប Bayern Munich រូបនេះបានសម្តែងនូវក្តីរីករាយដែល Bundesliga អាចត្រឡប់មកវិញបាន តែទន្ទឹមនេះលោកក៏បានក្រើនរម្លឹកកុំអោយអ្នកគាំទ្រមកជួបជុំគ្នាដែរ។
ក្រៅពីការប្រកួត២គូខាងលើក៏មានការប្រកួតចំនួន៧គូឯទៀតដែរដែលមាន