អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នាសុទ្ធតែលំដាប់ជួរមុខ
ក្រុមហ៊ុនគោជល់បានធ្វើសន្និសីទបើកការប្រកួតកម្មវិធី អ្នកតស៊ូគុនខ្មែរគោជល់ ជើងឯកប៉ះគ្នា រដូវកាលទី២ ដែលប្រជុំដោយជើងខ្លាំងប្រភេទទម្ងន់ ៦០គីឡូក្រាម ។
កីឡាករដែលចូលរួមមាន៨រូប បែកចែកជា២ក្រុម ដោយក្រុមទី១ រួមមាន ឈុត សេរីវាន់ថង , ឃីម បូរ៉ា , តាញ់ មករា និង សេន កុសល់ ។ ចំណែកក្រុមទី២ អាចនឹងមាន អេលីត ចំរើន , ឡុង ជិន , ម៉ឺន មេឃា និង សោម វិឆ័យ ។
ក្រុមទី១ នឹងប្រកួតគ្នារកជើងឯកម្នាក់ ដោយចាប់គូប៉ះគ្នាអ្នកចាញ់ធ្លាក់និងឈ្នះឡើងវគ្គផ្តាច់ព្រ័ត្រ ដើម្បីជើងឯកដោយទទួលបានលុយ ១៥០០ ដុល្លារ និងលេខ២ ទទួលបាន ១០០០ ដុល្លារ ។ ក្រុមទី២ ប្រកួតដូចក្រុមទី១ ដែរ ដោយជើងឯកក្រុមទី១ ប៉ះជើងឯកក្រុមទី២ ដើម្បីដណ្ដើមខ្សែក្រវាត់រួមទាំងលុយ ៥០០០ ដុល្លារ ។
ការប្រកួតគ្រោងចាប់ផ្តើមនៅថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២០ នាសង្វៀន CNC ឬស្សីកែវ ចាប់ពីម៉ោង ៥:៥៤ នាទីល្ងាច ៕