
Neil Etheridge អ្នកចាំទីហ្វីលីពីន សង្គ្រោះបាល់ ១១ម៉ែត្រនៅ Premier League ម្តងទៀតហើយ
ក្នុងជំនួបជាមួយ Newcastle ក្នុងទឹកដី កាលពីយប់ថ្ងៃសៅរ៍ អ្នកចាំទី Neil Etheridge សញ្ជាតិហ្វីលីពីនរបស់ Cardiff បានធ្វើឲ្យមានការភ្ញាក់ផ្អើលសារជាថ្មី នៅក្របខណ្ឌ Premier League បន្ទាប់ពីកីឡាកររូបនេះ បានសង្គ្រោះបាល់ប៉េណាល់ទី ១១ម៉ែត្រ សារជាថ្មីទៀត ។
សូមបញ្ជាក់ថា នេះគឺជាលើកទី ២ហើយ សម្រាប់ Neil Etheridge ដែលអាចសង្គ្រោះបាល់ ១១ម៉ែត្របាល់ បន្ទាប់ពីលើកទី១ ដែលគេធ្វើបានជាលើកដំបូង កាលពីសប្តាហ៍មុន ក្នុងជំនួបជាមួយ Bournemouth។ ទោះយ៉ាងណា កាលពីយប់មិញ Cardiff បានត្រឹមតែ ០ស្មើជាមួយនឹង Newcastle។ គិតមកដល់ពេលនេះ ក្រុម Cardiff ស្ថិតនៅចំណាត់ថ្នាក់លេខ ១៥ក្នុងតារាង Premier League ដោយមានត្រឹមតែ ១ពិន្ទុ ហើយមិនទាន់អាចរកគ្រាប់បាល់បាននៅឡើយទេ៕
ទស្សនាការសង្គ្រោះបាល់ប៉េណាល់ទី នៅនាទីទី ៩០របស់ Neil Etheridge៖