ខែក្រោយបុរសម្នាក់នេះក្លាយជានាយកប្រតិបត្តិ Manchester United ថ្មីជំនួសលោក Ed Woodward ហើយ
ក្លិប Manchester United បានប្រកាសដំឡើងតំណែងលោក Richard Arnold ទៅជានាយកប្រតិបត្តិក្លិបជំនួសតំណែងលោក Ad Woodward ។
លោក Arnold ដែលធ្លាប់កាន់តំណែងជានាយកគ្រប់គ្រងក្លិបរយៈពេលជាង៨ឆ្នាំ។ លោកត្រូវបានក្លិបបិសាចក្រហមដាក់ការជឿទុកចិត្តសម្រាប់មុខតំណែងជានាយកប្រតិបត្តិបន្តមួយនេះ។
ចាប់តាំងពីលោក Woodward បានធ្វើការជាមួយក្លិបបិសាចក្រហមពីឆ្នាំ២០០៥ ពេលដែលក្លិបអង់គ្លេសមួយនេះបានធ្លាក់ចូលក្នុងដៃក្រុមគ្រួសារ Glazer ហាក់ធ្វើអោយអ្នកគាំទ្ររបស់ Man United មិនសប្បាយចិត្តនាពេលកន្លងមកជាពិសេសក្នុងការបង្កើតពានរង្វាន់ UEFA Super League។
យ៉ាងណាមិញលោក Woodward នឹងត្រូវចាកចេញពីកៅអីអនុប្រធានប្រតិបត្តិនៅថ្ងៃទី១ ខែកុម្ភៈ ពេលដែលលោក Arnold ចូលមកគ្រប់គ្រងក្នុងនាមជាប្រធានប្រតិបត្តិតែម្តង។ តំណែងជាប្រធានប្រតិបត្តិនេះត្រូវបានទុកទំនេរចោលចាប់តាំងឆ្នាំ២០១៣ បន្ទាប់ពីការដឹកនាំដ៏ជោគជ័យយ៉ាងខ្លាំងក្រោមដៃលោក David Gill។
រយៈពេលជាង៩ឆ្នាំហើយដែលក្រុមបិសាចក្រហមមិនអាចស្វែករកផ្លូវទៅកាន់ការលើកពានរង្វាន់លីគកំពូលអង់គ្លេសសារជាថ្មី។ ៣រដូវកាលដែលបិសាចក្រហមមិនដែលស្គាល់រស់ជាតិឈ្នះពានរង្វាន់សោះនោះគឺអំឡុងការដឹកនាំរបស់លោក Ole Gunnar Solskjaer៕
អត្ថបទ៖ Monsoon