Kieran Tierney ទទួលបានកិច្ចសន្យាបន្ថែមពីក្រុមកាំភ្លើងធំ Arsenal
(BC-9))
បន្ទាប់ពីជួយឱ្យក្រុម ស្កុតឡែន ទប់ទល់យក១ពិន្ទុពីអង់គ្លេសរួចមកពេលនេះខ្សែការពារ Kieran Tierney ត្រូវបានក្រុម Arsenal យល់ព្រមបន្តកិច្ចជាថ្មីទៀត។
ខ្សែការពារឆ្វេង Kieran Tierney ដែលកំពុងតែជាប់ដៃជួយក្រុមជម្រើសជាតិ ស្កុតឡែន នៅព្រិត្តិការណ៍ EURO 2020 ទទួលបាននូវកិច្ចសន្យា ៣ ឆ្នាំទៀតលើកិច្ចព្រមព្រៀងដែលមានស្រាប់ក្រោយពីរូបគេបានបញ្ចប់ការផ្ទេរ ២៥ លានផោនពីក្លិប Celtic នៅរដូវក្តៅឆ្នាំ ២០១៩ កន្លងទៅនេះ។ Arsenal ពិតជាចង់អោយ Tierney ក្លាយជាកីឡាករឆ្នើមម្នាក់រដែលអាចជួយឱ្យក្លិបមួយនេះត្រឡប់មកកាន់ភាពល្អប្រសើរឡើងវិញបន្ទាប់ពីពួកគេបានបញ្ចប់រដូវកាលយ៉ាងខកចិត្តដោយបានឈរលើចំណាត់ថ្នាក់ទី ៨ ក្នុងតារាង Premier League ២០២០-២០២១ ។
នាយកបច្ចេកទេសរបស់ កាំភ្លើងធំ លោក Edu នឹងបង្ហាញកិច្ចសន្យាដែលបានព្រមព្រៀងជាផ្លូវការណ៍នៅពេលខាងមុខដោយធ្វើការបញ្ជាក់បន្ថែមថា Tierney ពិតជាមានជីវិតដ៏រីករាយជាមួយក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ភាគខាងជើងនេះ។