Brighton ធ្វើឲ្យ Chelsea កាន់តែឃ្លាតពីកំពូលតារាង
Chelsea កាន់តែឃ្លាតពីកំពូលតារាង Premier League ហើយក្រោយបានត្រឹមស្មើំម្ចាស់ផ្ទះ Brighton & Hove Albion ដោយលទ្ធផល១ទល់នឹង១។
Hakim Ziyech ទាត់មួយជើងឆ្វេងពីចម្ងាយបញ្ចូលទីឲ្យតោខៀវនាំមុខមុនក្នុងនាទី២៨។ ដល់នាទី៦០ Adam Webster តែតបញ្ចូលទីតាមស្មើវិញ។
ការទទួលបានមួយពិន្ទុនេះធ្វើឲ្យ Brighton មាន២៩ពិន្ទុ ឈរលេខ៩។ ចំណែក Chelsea មាន៤៤ពិន្ទុ នៅលេខ៣ដដែល ហើយក្រោមក្រុមលេខ១ Manchester City ១២ពិន្ទុ ទាំងក្រុមមេឃខៀវលេងតិចជាង១ប្រកួត។
ក្នុងការប្រកួតនេះដែរ Romelu Lukaku មិនអាចបំពេញតួនាទីប្រយុទ្ធបានល្អទេ។ តោខៀវមានឱកាសស៊ុតតែ៤លើកក្នុងវគ្គទី១ និងចំគោលដៅតែ២ដង ទោះមាន possession ដល់ទៅ៥៤ភាគរយ។
ដោយឡែក Webster ខ្សែការពាររបស់ Brighton ទើបតែមាន៥គ្រាប់នៅ Premier League ទេ តែក្នុងនោះ៤គ្រាប់របស់គេកើតឡើងក្នុងសំណាញ់ Arsenal, Tottenham, Man City និង Chelsea៕