កីឡាករ៧នាក់នឹងប៉ះក្រុមចាស់ខ្លួនក្នុងវគ្គចែកពូល UCL រដូវកាលនេះ
ការចាប់ពូល UEFA Champions League រដូវកាល ២០២១/២០២២ត្រូវបានធ្វើឡើងនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា។ ក្នុងនោះកីឡាករចំនួន៧នាក់នឹងប៉ះក្រុមចាស់ខ្លួន។
១. Luis Suarez
Liverpool ស្ថិតក្នុងពូល B ជាមួយ Atletico Madrid ដែលមានខ្សែប្រយុទ្ធ Luis Suarez ធ្លាប់លេងនៅ Anfield ពីចន្លោះឆ្នាំ២០១១ដល់២០១៤។ កាលនៅហង្សក្រហម ខ្សែប្រយុទ្ធរូបនេះលេងបាន១៣៣ប្រកួត រកបាន៨២គ្រាប់ និង assist ៤៨ដង។
២. Theo Hernandez
Theo Hernandez នឹងមានឱកាសជួបក្រុមចាស់ Atletico Madrid ជាទីរូបគេធ្លាប់រួមរស់១០ឆ្នាំ មុនផ្លាស់ទៅ Real Madrid, Real Sociedad និងបច្ចុប្បន្ននៅ AC Milan ដែលស្ថិតក្នុងពូល B ដូចគ្នា។
៣. Hector Herrera
កីឡាករម៉ិកស៊ិករូបនេះលេងនៅ Porto ពីចន្លោះឆ្នាំ២០១៣ដល់២០១៩។ បន្ទាប់មកគេផ្លាស់ទៅ Atletico Madrid។ UEFA Champions League រដូវកាល២០២១/២០២២ Herrera នឹងប៉ះក្រុមចាស់ Porto ក្នុងវគ្គចែកពូល។
៤. Eric Bailly
កីឡាករជម្រើសជាតិកូឌីវ័រមានឱកាសជួបក្រុមចាស់ Villarreal ព្រោះស្ថិតក្នុងពូលជាមួយ Manchester United ដែរ។ ៣ខែមុន Man UTD បានចាញ់ Villarreal ដោយបាល់១១ម៉ែត្រ ផ្ដាច់ព្រ័ត្រ Europa League។
៥. Amad Diallo
Diallo ប្រឈមនឹងប៉ះក្លិបចាស់ Atlanta ដោយសារនៅរួមពូល F ជាមួយ Man UTD ដែរ។
៦. Alvaro Morata
ស្ថិតនៅពូល H ជាមួយ Chelsea ដែរ Morata នឹងប៉ះក្រុមចាស់នេះក្នុងនាមជាកីឡាករ Juventus។ កាលនៅ Chelsea គេរកបាន២៤គ្រាប់ពីការប្រកួត៧២លើក។
៧. Juan Cuadrado
មិនខុសពី Alvaro Morata គឺ Juan Cuadrado ក៏មានឱកាសទៅ Stamford Bridge ដោយសារ Juventus របស់គេស្ថិតក្នុងពូលជាមួយ Chelsea។ កីឡាករកូឡុំប៊ីរូបនេះផ្លាស់ពី Fiorentina ទៅ Chelsea ក្នុងឆ្នាំ២០១៥ តែលេងបានកន្លះរដូវកាល ក៏ផ្ទេរទៅ Juventus៕