
U22 កម្ពុជាហោះទៅសិង្ហបុរី ថ្ងៃចន្ទស្អែក
កីឡាករ២៤នាក់ដែលនៅសល់នឹងចាកចេញពីពីភ្នំពេញនៅម៉ោង២និង៤៥នាទីរសៀល ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្ពោះទៅហ្វឹកហាត់ និងប្រកួតមិត្តភាពនៅសិង្ហបុរី។
កម្មវិធីនៅសិង្ហបុរីប្រព្រឹត្តទៅថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមីនា និងចូលរួមការប្រកួតមិត្តភាពនៅទីនោះពីចន្លោះថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែមីនា។ បញ្ជីចុងក្រោយ គឺនៅសល់២០នាក់សម្រាប់ប្រកួតស៊ីហ្គេម ចុងខែមេសា។
ទេព ហ្វីលីព, វុំាង ដាវីន, អ៊ីម វ៉ាឃីម, រី លាភផេង, អ៊ាន ពិសី និង សារ ទី មិនបានឆ្លងដល់ដំណាក់កាលទី២នៃការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុម U22 កម្ពុជា៕