Chelsea យកបានពានឯកត្តជនចំនួន៤ពី UEFA ខណៈ Haaland ជាប់ជាខ្សែប្រយុទ្ធល្អ
លោក Thomas Tuchel, អ្នកចាំទី Edouard Mendy ខ្សែបម្រើ Jorginho និងខ្សែបម្រើ N’Golo Kante សុទ្ធទទួលបានពានឯកត្តជនពីសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបសម្រាប់រដូវកាល២០២០/២០២១។
ជាលទ្ធផលពីការប្រកាសក្នុងពិធីចាប់ពូល UEFA Champions League នារាត្រីថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ មានដូចខាងក្រោម ៖
លោក Thomas Tuchel (គ្រូល្អប្រចាំរដូវកាល)
N’Golo Kante (ខ្សែបម្រើល្អប្រចាំរដូវកាល)
Jorginho (កីឡាករល្អប្រចាំរដូវកាល)
Edouard Mendy (អ្នកចាំទីល្អប្រចាំ UEFA Champions League)
គួររំឭកថា Chelsea បានកាន់កាប់ពានរបស់ UEFA ចំនួន២ក្នុងឆ្នាំ២០២១ គឺ UEFA Champions League និង UEFA Super Cup។
ដោយឡែក Erling Braut Haaland របស់ Borussia Dortmund ជាប់ជាខ្សែប្រយុទ្ធឆ្នើម៕