Atlanta ជាក្លិបទី២នៅ Serie A រដូវកាលនេះដែលស៊ី AC Milan
AC Milan បានបរាជ័យក្នុងដីខ្លួនឯងដោយលទ្ធផល០ទល់នឹង៣ក្រោមថ្វីជើង Atlanta នៅថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២១ ការប្រកួត Serie A សប្ដាហ៍ទី១៩។
Cristian Romero បានតែតបញ្ចូលទីនាំមុខឲ្យក្រុមភ្ញៀវនាទី២៦ ក្រោយទទួលបានបាល់ពីការទាត់ជ្រុងរបស់ Robin Gosens។ ដល់នាទី៥៣ Josip Ilicic ទាត់បាល់១១ម៉ែត្របង្កើនការនាំមុខ០ទល់នឹង២ បន្ទាប់ពីរូបគេត្រូវបានធ្វើឲ្យដួលដោយ Franck Kessie។
គ្រាប់ទី៣បានកើតឡើងដោយ Duvan Zapata នាទី៧៧។
Inter Milan ដែលមានឱកាសតាមស្មើកំពូលតារាងទៅហើយ បានត្រឹម០-០ជាមួយ Udinese មាន៤១ពិន្ទុ ក្រោម AC Milan ២ពិន្ទុ។
ដូច្នេះ Atlanta ជាក្លិបទី២ហើយដែលបានឈ្នះ AC Milan រដូវកាលនេះ បន្ទាប់ពីក្រុមកំពូលតារាងនេះចាញ់ Juventus លើដីខ្លួនឯងដូចគ្នាកាលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដោយលទ្ធផល១ទល់នឹង៣។
Atltanta បានឡើងដល់លេខ៤មាន៣៦ពិន្ទុពីការប្រកួត១៩លើកដូចគ្នា៕