![](https://www.msrsport.com/wp-content/uploads/2022/03/southgate.jpg)
គ្រូអង់គ្លេសថា មិនដែលគិតពីរឿងដក Maguire ពីជម្រើសជាតិទេ
ខ្សែការពារ Harry Maguire នៅតែបន្តជាប់ឈ្មោះក្នុងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ទោះបីរងការរិះគន់ខ្លាំងចំពោះគុណផលរបស់គេនៅ Manchester United។
លោក Gareth Southgate គ្រូបង្គោលជម្រើសជាតិអង់គ្លេសនៅតែបន្តចុចឈ្មោះ Maguire ចូលបញ្ជីសម្រាប់ការប្រកួតមិត្តភាពតទល់ស្វីស និងកូឌីវ័រ។ លោកថា លោកមិនដែលគិតពីរឿងទម្លាក់ប្រធានក្រុម Manchester United ខាងលើឡើយ។
![](https://www.msrsport.com/wp-content/uploads/2022/03/southgate-1024x576.jpg)
LONDON, ENGLAND – JUNE 18: Gareth Southgate, Head Coach of England shakes hands with Harry Maguire of England following the UEFA Euro 2020 Championship Group D match between England and Scotland at Wembley Stadium on June 18, 2021 in London, England. (Photo by Andy Rain – Pool/Getty Images)
គ្រូបង្វឹកក្រុមរហស្សនាមតោកំណាចដដែលសង្កត់ធ្ងន់ថា Maguire ស្ថិតក្នុងចំណោមខ្សែការពារដ៏ល្អ។
Maguire ស្ថិតក្នុងចំណោមកីឡាករ២៥រូបក្នុងបញ្ជីកីឡាករអង់គ្លេស ដែលក្នុងនោះក៏មានមិត្តរួមក្រុម Luke Shaw ផងដែរ ប៉ុន្តែ Jadon Sancho និង Marcus Rashford មិនត្រូវបានកោះហៅទេ៕