Shaw ធ្វើអោយបាល់ចូលទីខ្លួនឯងចំណេញ Barca ខណៈដែល Neres ជួយអោយ Ajax តាមស្មើ Juventus
(BC-99)
ការប្រកួតបាល់ទាត់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយបានបិទបញ្ចប់ការប្រកួតជើងទី១រួចរាល់អស់ហើយបើគិតត្រឹមយប់ម៉ិញនេះ។ ក្រោយពី Liverpool បានយកឈ្នះ Porto ២-០ ស្របពេលដែល Spurs បានយកឈ្នះ Man City ១-០ វាបានចូលដល់ការប្រកួតរបស់ក្រុមចំនួន៤ផ្សេងទៀតដែលមាន Man Utd បើកទ្វារផ្ទះទទួលក្រុម Barcelona និង Ajax ទទួលស្វាគមន៍ភ្ញៀវ Juventus វិញម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
នៅ Old Trafford នាទីក្រុង Manchester ប្រទេសអង់គ្លេសក្រុមបិសាចក្រហមមិនអាចរកជ័យជម្នះឃើញឡើយពេលពួកគេបានប៉ះប្រកួតជាមួយក្រុមមកពីអេស្ប៉ាញ Barcelona។
គ្រាប់បាល់បញ្ចូលទីបានកើតឡើងតែមួយគ្រាប់ប៉ុណ្ណោះនៅនាទីទី១២ក្រោយពី Suarez ជាអ្នកតែតនិងធ្វើអោយចូលទីខ្លួនឯងដោយខ្សែការពារ Luke Shaw។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក Ole Gunnar Solskjaer បានបញ្ចេញយោបល់របស់ខ្លួនចមបោះការប្រកួតនេះថា Barcelona ជាក្រុមដ៏រឹងមាំមួយ មិនងាយមានក្រុមណាអាចប្រកួតយកឈ្នះពួកគេបាន។ តែក្រុមរបស់លោកមិនទាន់អស់សង្ឃឹមទាំងស្រុងនោះទេ ព្រោះនៅសល់ការប្រកួតមួយជើងទៀតដែលនឹងធ្វើឡើងនាទីក្រុង Barcelona។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជំនួបដាច់ដោយឡែកមួយទៀតនៅឯទីក្រុង Amsterdam ប្រទេសហូឡង់ក្រុម Ajax បានបើកទ្វារផ្ទះ Johan Cruijff ប្រកួតជាមួយក្រុម Juventus។ កីឡាករខ្សែប្រយុទ្ធឆ្នើមព័រទុយហ្កាល់របស់ក្រុមភ្ញៀវ Cristiano Ronaldo បានស៊ុតបើកឆាកនាំមុខនៅចុងតង់ទី១ក្រោយពីមានការបញ្ចូនបាល់អោយដោយ Cancelo។
ចូលដល់តង់ទី២នាទីទី១(៤៦)កីឡាករប្រេស៊ីលរបស់ម្ចាស់ផ្ទះ David Neres ក៏ប្រើបច្ចេកទេសពែនបាល់បញ្ចូលទីតាមបានស្មើយ៉ាងល្អ។
ពុំមានការស៊ុតបាល់បញចូលទីគ្នាបានសម្រេចទៀតឡើយ ទើបធ្វើអោយការប្រកួតរបស់ក្រុមទាំងពីរបញ្ចប់ទៅដោយលទ្ធផល១-១តែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Ajax និងធ្វើដំណើរទៅកាន់ទីក្រុង Torin វិញនិងត្រូវប្រកួតជើងទី២នាថ្ងៃទី១៧មេសាខាងមុខនេះខណៈដែល Manchester United ក៏ត្រូវប្រកួតនាទឹកដី Camp Nou នាថ្ងៃនោះផងដែរ។