នៅ ស្រីពៅ អាចមានឱកាសដណ្តើមខ្សែក្រវាត់ One បើឈ្នះម្ចាស់ផ្ទះឥណ្តូនេស៊ី
ក្រោយបង្ហាញខ្លួនលើកដំបូងនៅព្រឹត្តិការណ៍ One Championship ដោយបានយកឈ្នះកីឡាការិនីថៃ Rika ភាពល្បីល្បាយរបស់ នៅ ស្រីពៅ បានកើនឡើងយ៉ាងឆាប់រហ័សពោលកីឡាការិនីគុនខ្មែររូបនេះមានឱកាសបង្ហាញវត្តមានជាលើកទីពីរក្នុងស្ថាប័នលំដាប់ពិភពលោកជាលើកទីពីរក្នុងតំណែងក្បែរគូឯកក្នុងកម្មវិធី ។
ការប្រកួតលើកទីពីររបស់កីឡាការិនីក្លិប Cambodian Top Team ត្រូវប៉ះកីឡាការិនីម្ចាស់ផ្ទះ Priscilla Hertati lumban gaol ក្នុងកម្មវិធី One Championship នាថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៩ នៅប្រទេស ឥណ្ឌូនេស៊ី ក្នុងតំណែងគូទី ១០ ខណៈជើងខ្លាំង MMA របស់កម្ពុជា ចាន់ រតនា ក៏មានវត្តមានដែរ ។
ការឡើងសមត្ថភាពលឿនដូចនេះត្រូវបានគេចាត់ទុកថាបើសិន នៅ ស្រីពៅ បន្តឈ្នះលើកីឡាការិនីដែលមានបទពិសោធប្រកួតនៅ One Championship ឈ្នះ ៥ ចាញ់ ៤ ម្នាក់នេះបានមានន័យថា ស្រីពៅ អាច មានឱកាសឡើងដល់គូឯក រឺ បេក្ខភាពដណ្តើមខ្សែក្រវាត់ក្នុងប្រភេទទម្ងន់ដែលនាងប្រកួតនោះ ៕