Man City ត្រៀមលុយ១ខែជិត៣លានដុល្លារដើម្បីឱ្យ Erling Haaland ចុះកុងត្រាផ្លាស់មក Premier League
Manchester City ត្រូវគេរាយការណ៍មកថា បានត្រៀមកញ្ចប់លុយប្រមាណជិត២០០លានផោនដើម្បីប្រជែងជាមួយ Real Madrid និង FC Barcelona ក្នុងការនាំយកខ្សែប្រយុទ្ធ Erling Haaland ពី Borussia Dortmund នៅដំណាច់រដូវកាលនេះ។
ក្រៅពីចំនួនទឹកប្រាក់ដ៏មហាសាលខាងលើនេះ ក្រុមរបស់លោក Pep Guardiola ថែមទាំងហ៊ានចាយថ្លៃនឿយហត់ចំនួន២លានផោនក្នុង១សប្តាហ៍ទៅឱ្យកីឡាករសញ្ជាតិន័រវេសរូបនេះថែមទៀតផង បើសិនជាព្រមព្រៀងក្នុងការផ្លាស់មកកាន់ទឹកដី Etihad។
កីឡាករវ័យ២១ឆ្នាំកំពុងពិចារណាក្នុងការចាកចេញពីទឹកដីអាល្លឺម៉ង់ក្រោយចប់រដូវកាលនេះ ដោយរូបគេធ្លាប់បានបង្ហើបដែរថាគេចង់ឈ្នះពានរង្វាន់ធំៗ ជាពិសេសគឺពានរង្វាន់ឯកត្តជនផងដែរ។
គួរឱ្យដឹងថា Manchester City កំពុងតែដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការប្រជែងជាមួយ FC Barcelona ជាពិេសសជាមួយ Real Madrid ក្នុងការចុះកុងត្រាជាមួយ Erling Haaland ក្នុងទីផ្សារដោះដូររដូវក្តៅខាងមុខនេះដើម្បីយកមកបំពេញចន្លោះប្រហោងខ្សែប្រយុទ្ធរបស់ខ្លួន ក្រោយពេលគ្មានវត្តមានរបស់ Sergio Aguero។