មិនធម្មតា ! គោលដៅរបស់ West Ham ទើបតែស៊ុតទម្លាក់ Ajax ចេញពី UCL
West Ham United ដែលបច្ចុប្បន្នជាក្លឹបខ្លាំងមួយនៅអង់គ្លេស បានដាក់ដេញថ្លៃកីឡាករ Darwin Nunez ពី Benfica ក្នុងប្រទេសព័ទ៊ុយហ្កាល់។
Darwin Núñez ដែលទើបតែជួយ Benfica អោយឈ្នះ Ajax នៅ Champion League នឹងក្លាយជាគោលដៅធំមួយទៀតដែល West Ham កំពុងតែចាប់អារម្មណ៍ ខណៈក្លឹបនៅទីក្រុងមួយនេះហ៊ានចំនាយ ៤៨លានអឺរ៉ូ តែការចចារនេះត្រូវបានបដិសេធដោយ Benfica ។
យ៉ាងណាមិញ ញញួរយក្ស West Ham រួមជាមួយក្លឹបផ្សេងទៀតនឹងចចារសារជាថ្មីនៅរដូវក្តៅខាងមុចដើម្បីនាំយក Núñez ៕
-Monsoon-