Tuchel មិនបារម្ភពីការងារនៅ Bayern ទេ ក្រោយចាញ់ Lazio
លោក Thomas Tuchel គ្រូបង្គោលក្រុម Bayern Munich អះអាងមិនបារម្ភពីការបណ្ដេញចេញពីតំណែងឡើយ ក្រោយចាញ់ Lazio ១ទល់នឹង០ ក្នុងជើងទី១ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់និយាយថា យើងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន។ តាមពិតទៅ ការប្រកួតហាក់ក្នុងដៃរបស់យើង តែយើងបាត់បង់ការប្រមូលអារម្មណ៍ និងការជឿជាក់។ ខ្ញុំក៏អ៊ីចឹងដែរ ខ្ញុំមិនដឹងម៉េចទេ។ កំហុសបុគ្គលក៏មាន។
លោក Tuchel បានទៅដល់កីឡដ្ឋាន Allianz Arena ជាងមួយឆ្នាំហើយ ដើម្បីជំនួសកន្លែងអតីតគ្រូបង្គោល Julian Nagelsmann។ យ៉ាងណា ក្នុងចំណោម៤៣ប្រកួតកន្លងមក លោក Tuchel ចាញ់១០ប្រកួតទៅហើយ។ ចំណែកលោក Julian ចាញ់១០ប្រកួតក្នុងចំណោម៨៤ប្រកួត៕