Mbappe ក្លាយជាកីឡាករទី១រកគ្រាប់បាល់ក្នុងដី១០ប្រកួតជាប់គ្នានៅ UCL
កមួយគ្រាប់របស់ Kylian Mbappe ក្នុងជ័យជម្នះ២ទល់នឹង០របស់ Paris Saint Germain លើ Real Sociedad ជើងទី១ វគ្គ១៦ក្រុម UEFA Champions League ធ្វើឱ្យគេក្លាយជាកីឡាករទី១ដែលរកបានគ្រាប់១០ប្រកួតជាប់គ្នាក្នុងដីខ្លួនឯងនៃពានរង្វាន់ដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះ។
Mbappe រកបាន៤៤គ្រាប់ហើយនៅ UCL ក្នុងអាជីពរបស់គេ ស្មើ Mohamed Salah និង Didier Drogba តិចជាងតែ១៣នាក់ទៀតប៉ុណ្ណោះ។
គ្រាប់បាល់បញ្ចូលទីមួយគ្រាប់ទៀតរកបានដោយ Bradley Barcola ដែលមានកំណើតនៅឆ្នាំ២០០២។
ការប្រកួតជើងទី២នឹងធ្វើឡើងនៅផ្ទះរបស់ Real Sociedad វិញម្ដង ថ្ងៃទី០៦ ខែមីនា៕