សំណេរ MSR Sports ៖ ភ្នំពេញក្រោនធ្លាក់ AFC Cup មិនមែនជារឿងអាម៉ាសទេ
ភ្នំពេញក្រោនបានចាញ់ Central Coast Mariners ដោយលទ្ធផល ៤ទល់នឹង០ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC Cup ប្រចាំតំបន់អាស៊ាន (ASEA Zonal Semi Final) នៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្រាប់ MSR Sports យល់ថា បរាជ័យរបស់ក្រុមជើងឯកលីគកំពូលកម្ពុជាមិនមែនជារឿងត្រូវអាម៉ាស់ទេ។
មូលហេតុដោយសារតែ ព្រោះភ្នំពេញក្រោនជាក្រុមទី១របស់កម្ពុជាដែលបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC Cup ប្រចាំតំបន់អាស៊ាន (ASEA Zonal Semi Final)។
ការលេងម្សិលមិញក៏មិនអាក្រក់ដែរ ព្រោះអាចមានឱកាសគ្រប់គ្រងបាល់បានច្រើន គ្រាន់តែកម្រិតគុណភាពខុសគ្នាច្រើន។
សូម្បីតែសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុន Cambodian Premier League ក៏បានបង្ហាញសមានចិត្តចំពោះភ្នំពេញក្រោនដែរ។ ដូច្នេះនេះជាកម្លាំងចិត្តសម្រាប់ក្រុមកម្ពុជាផ្សេងៗទៀតដើម្បីធ្វើឱ្យបានលទ្ធផលល្អលើឆាកអន្តរជាតិ៕