Al Ittihad អត់ដាក់ឈ្មោះ Benzema ក្នុងបញ្ជីប្រកួត AFC Champions League
Karim Benzema ត្រូវបានដកចេញពីក្រុម “Al-Ittihad” ជាលើកទីពីរជាប់ៗគ្នា។ កាលពីសប្តាហ៍មុន ខ្សែប្រយុទ្ធបារាំងបានប៉ះសម្ដីជាមួយគ្រូបង្គោល Marcelo Gallardo។ Karim បដិសេធមិនព្រមហ្វឹកហាត់ដាច់ដោយឡែក។ គេមិនត្រូវបានបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួតតទល់ Al-Taawoun ទេ។
នៅថ្ងៃទី១៥ ខែកុម្ភៈ Al-Ittihad ប្រកួតតទល់ Navbahor ក្នុងវគ្គ១៦ក្រុមចុងក្រោយ AFC Champions League ។
យោងតាមបទប្បញ្ញត្តិនៃការប្រកួត ក្រុមអាចរួមដាក់កីឡាករបរទេសមិនលើសពី៥នាក់។ គ្រូបង្គោលក្រុមអារ៉ាប៊ីសាអូឌីតមួយនេះបានជ្រើសរើស Ahmed Hegazi, N’Golo Kante, Fabinho, Romarinho និង Abderazzak Hamdallah៕