Man UTD ស៊ី Burnley យកកំពូលតារាងពី Liverpool
ការទាត់ Volley បញ្ចូលទីពី Paul Pogba ក្នុងនាទី៧១ល្មមគ្រប់គ្រាន់នឹងផ្ដល់ជ័យជម្នះដល់ Manchester United និងបញ្ជូនក្រុមបិសាចក្រហមឡើងទៅកាន់កំពូលតារាង Premier League។
ក្នុងការប្រកួតនៅថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១ ក្រុមលោក Ole Gunnar Solskjaer បានគ្រប់គ្រងទីលានយ៉ាងច្រើន ហើយ Burnley មិនបានស៊ុតចំគោលដៅសោះ។
យ៉ាងណា Man UTD ត្រូវរង់ចាំដល់នាទី៧១ទើបរកបាល់បញ្ចូលទី ពេល Marcus Rashford បញ្ជូនទៅ Pogba ហើយ Volley ផុតដៃអ្នកចាំទី Nick Pope។
ឆ្លងកាត់ការប្រកួត១៧លើក Manchester United មាន៣៦ពិន្ទុ លើសក្រុមលេខ២ Liverpool ៣ពិន្ទុ។
បើតាម BBC នេះជាលើកទីមួយហើយដែល Man UTD បានឈរកំពូលតារាង ក្នុងដំណាក់កាលកំពុងសន្សំពិន្ទុនេះ ចាប់តាំងពី Sir Alex Ferguson ចូលនិវត្តន៍បាន៧រដូវកាលមក៕