ល្ងាចថ្ងៃចន្ទនេះនឹងដឹងកាន់តែច្បាស់ពីស្ថានភាពតួនាទីលោក Satoshi
ក្រុមហ៊ុន Cambodian Premier League ប្រកាសថា នឹងមានសន្និសីទបច្ចុប្បន្នភាពក្រុមហ៊ុន និងស្ថានភាពលោក Satoshi Saito ដែលជានាយកប្រតិបត្តិ នៅម៉ោង៣រសៀល ថ្ងៃចន្ទ ទី៣០ ខែតុលា នេះនាពហុកីឡដ្ឋានជាតិ។
សន្និសីទនេះនឹងបើកឱ្យអ្នកសារព័ត៌មានបានសួរសំណួរពាក់ព័ន្ធនឹងប្រធានបទខាងលើ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការចុះផ្សាយក្រៅផ្លូវការជាបន្តបន្ទាប់ពីស្ថានភាពលោក Satoshi ពាក់ព័ន្ធនឹងការចែកផ្លូវពីក្រុមហ៊ុន CPL។
បុរសជនជាតិជប៉ុនដែលធ្លាប់ជាអ្នកជំនាញទីផ្សារនៅក្លិបបាល់ទាត់ Barcelona បានចូលកាន់តំណែងជានាយកប្រតិបត្តិ Cambodian Premier League ដើមឆ្នាំ២០២២។ លោកបានធ្វើកំណែទម្រង់ជាច្រើនពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពក្លិប ក៏ដូចជាការប្រកួតប្រជែង៕