
អង់គ្លេសឡើងវគ្គ៨ក្រុម តែ Sterling ត្រូវហោះទៅផ្ទះវិញ
Raheem Sterling បានចាកចេញពីប្រទេសកាតារឆ្ពោះទៅកាន់ប្រទេសអង់គ្លេសវិញ តាំងពីមុនជំនួបឈ្នះសេណេហ្គាល់ម្ល៉េះ ក្រោយមានជនសង្ស័យប្រដាប់ដោយអាវុធលបចូលផ្ទះរបស់គេនៅក្រុងឡុងដ៍។
អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បញ្ជាក់ពីដំណឹងនេះក្រោយឈ្នះសេណេហ្គាល់៣ទល់នឹង០ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។
“ពេលខ្លះបាល់ទាត់មិនសំខាន់ជាងរឿងអ្វីផ្សេងទេ ហើយគ្រួសារត្រូវតែអាទិភាព។ យើងចង់ឲ្យគេមានដើម្បីគ្រប់គ្រងស្ថានភាព។” នេះជាការបញ្ជាក់របស់លោក Southgate។
BBC ថ្លែងថា ហេតុការណ៍ចោរចូលផ្ទះនេះកើតឡើងនៅរាត្រីថ្ងៃសៅរ៍។ Sterling បច្ចុប្បន្នមានកូន៣នាក់៕