David Moyes ថាតម្លៃ Declan Rice ត្រឹមនេះនៅស្ទើរផង បើក្លឹបណាចង់បានយកអោយលឿន
គ្រូបង្វឹក West Ham United លោក David Moyes បានចេញមកបញ្ចាក់ទាក់ទងនឹងស្ថានភាពរបស់ខ្សែបម្រើដែលកំពុងតែឡើងជើង Declan Rice ក្រោយត្រូវបានក្លឹបធំៗចង់បានចាប់តាំងពីដើមរដូវកាលកន្លងទៅ ។
តែយ៉ាងណាមិញម្ដងនេះលោក David Moyes ហាក់មិនបារម្ភពីការចាកចេញរបស់ Declan Rice នោះទេដោយបាននិយាយថាប្រាប់ESPN UK ថា៖ “ រដូវក្ដៅខាងមុខនេះគេ ( Declan Rice ) នឹងអាចមានតម្លៃដល់១០០លានផោន ហើយនេះជាតម្លៃដ៏សមរម្យមួយសម្រាប់លក់គេទៅកាន់ក្លឹបដែលចង់បានហើយនេះជាឪកាសសម្រាប់ក្លឹបទាំងនោះហើយ។”
បញ្ជាក់ដែរថាកន្លងមក Chelsea ជាក្លឹបដែលចង់បាន Declan ខ្លាំងជាងគេអំឡុងលោក Frank Lampard ដឹកនាំ បន្ទាប់មកក៏មាន Man United ចង់បានយករូបគេទៅជំនួស Paul Pogba ៕
អត្ថបទ ៖ Monsoon