Chelsea ហាមឃាត់អ្នកគាំទ្រមួយចំនួន ក្រោយរកឃើញរើសអើងជាតិសាសន៍
ក្លិប Chelsea ប្រកាសហាមឃាត់អ្នកគាំទ្រមួយចំនួនដែលកាន់សំបុត្រទស្សនាការប្រកួតពេញ១រដូវកាល មិនឱ្យចូលទស្សនាប្រកួតដោយគ្មានការកំណត់ ក្រោយរកឃើញការរើសអើងជាតិសាសន៍លើខ្សែប្រយុទ្ធកូរ៉េខាងត្បូង Heung Min Son របស់ Tottenham Hotspur ។
ជុំវិញរឿងនេះក្លិប Chelsea បានអោយដឹងថា “យោងតាមសេចក្តីថ្លែងការណ៍លើបញ្ហានៃការរើសអើងក្នុងការប្រកួតទល់ក្រុម Tottenham Hotspur កាលថ្ងៃទី១៤ ក្លិប Chelsea អាចសម្រេចបានថាអ្នកគាំទ្រមួយចំនួនដែលកាន់សំបុត្រទស្សនាការប្រកួតពេញ ១រដូវកាលនឹងត្រូវហាមឃាត់ការទស្សនាបន្តដោយគ្មានការកំណត់។”
ថ្មីៗនេះ Chelsea បានបង្កើតយុទ្ធនាការមួយ ដែលផ្តល់ការណែនាំនៅខាងក្រោយកៅអីទាំងអស់លើកីឡដ្ឋាន Stamford Bridge អំពីរបៀបដែលអ្នកគាំទ្រអាចរាយការណ៍ពីការរើសអើងពូជសាសន៍តាមទូរស័ព្ទ ហើយក្លិបជឿថា វិធានការនេះ នឹងអាចកំណត់អត្តសញ្ញាណ និង ហេតុការណ៍រើសអើងពូជសាសន៍បានកាន់តែរហ័ស៕
« F11