
ប្រធានក្លិបវិសាខានៅតែបង្ហាញមោទកភាព ទោះមិនអាចឈ្នះជើងឯក
“៖ខ្ញុំបានប្រាប់ក្រុមរបស់ខ្ញុំថា កុំខ្វល់ថាយើងឈរនៅទីណា កុំពឹងផ្អែកលើអ្នកដទៃ.. ថ្ងៃនេះយើងគ្រាន់តែទៅរកជ័យជម្នះដើម្បីបញ្ចប់រដូវកាលដោយវិជ្ជមាន។ ពួកគេតស៊ូប្រយុទ្ធយ៉ាងល្អរហូតដល់ចប់។ ខ្ញុំពិតជាមានមោទកភាពដោយមិនសោកស្តាយ។ អរគុណអ្នកគាំទ្រមកពីគ្រប់ទិសទីដែលបានមកគាំទ្រ VSK លើកទឹកចិត្តក្រោមភ្លៀងធ្លាក់ខ្លាំង ហើយមិនថាលទ្ធផលយ៉ាងណាក៏នៅតែលើកទឹកចិត្តជានិច្ច។ នេះបង្ហាញពីទឹកចិត្តស្រលាញ់បាល់ទាត់ និងគាំទ្រក្រុមសំណព្វរបស់យើង។ សូមអបអរសាទរដល់ម្ចាស់ជើងឯកបាល់ទាត់ភ្នំពេញក្រោន FC CPL 2022។ អរគុណអ្នកគាំទ្របាល់ទាត់កម្ពុជា ជួបគ្នារដូវកាលក្រោយ ឆ្នាំ២០២៣។ ទឹកចិត្តក្រុមទាំងពីរ ថ្វីត្បិតតែមានឱកាសតិចជាង៥០ភាគរយ ប៉ុន្តែក្រុមទាំងពីរបានតស៊ូយ៉ាងស្វិតស្វាញដើម្បីទទួលបានជ័យជម្នះ ខ្ញុំសូមគោរព… សូមអបអរសាទរចំពោះ VSK និង PKSVR FC។” នេះជាសំណេររបស់លោកជំទាវ កែសួន សុភី ប្រធានក្លិបបាល់ទាត់វិសាខា។
លោកជំទាវប្រធានក្លិបថ្លែងបែបនេះក្រោយឈ្នះព្រះខ័នរាជស្វាយរៀង០ទល់នឹង១ ក្នុងថ្ងៃបិទរដូវកាល២០២២ នៃក្របខណ្ឌ Cambodian Premier League 2022 នៅថ្ងៃសៅរ៍ ទី០៣ ខែធ្នូ។
វិសាខាបានរបូតឱកាសយកជើងឯក ទោះមានពិន្ទុស្មើភ្នំពេញក្រោន តែចាញ់ប្រៀប head-to-head។
ដោយឡែក នេះជាការឈ្នះជើងឯកជាលើកទី៨ និងជាការឈ្នះ២លើកជាប់គ្នាតែម្ដង៕