
អ៊ុំ វិចិត្រ ថា ជម្រើសជាតិគួរតែផ្ដល់ឱកាសដល់អ្នកចាំទីមួយរូប
អ្នកចាំទីរៀមច្បង អ៊ុំ វិចិត្រ យល់ឃើញថា ក្រុមជម្រើសជាតិគួរតែផ្ដល់ឱកាសដល់អ្នកចាំទី សាវែង សំណាង។
សំណាង បានរួមចំណែកជួយភ្នំពេញក្រោនការពារតំណែងជើងឯកលីគកំពូលបានសម្រេច ហើយក៏ជា អ្នករកបាន clean sheet ច្រើនជាងគេ គឺចំនួន៩ដងក្នុងរដូវកាល២០២២ នេះ។
តែយ៉ាងណា ក្រុមការងារលោក Keisuke Honda មិនបានជ្រើសរើសកីឡាករវ័យ២២ឆ្នាំខាងលើទេ ដោយបានចុចឈ្មោះ កែវ សុខសិលា, វីរៈ ដារ៉ា និងហ៊ុល គឹមហ៊ុយ។
វិចិត្រ បានសរសេរថា “៖ គួរតែផ្តល់ឱកាសអោយគាត់សម្រាប់កៅអីជម្រើសជាតិ ទោះបីជាគាត់មានបញ្ហាកម្ពស់ក៏ដោយ ប៉ុន្តែគួរតែសម្លឹងមើលperformanceរបស់គាត់នៅក្នុងការប្រកួតលីកកំពូល😊។”